Log in  |  Create an account
To Get New Promotion:
.
ម្ហូបអាហារ(0) ទេសចរណ៍(0) កម្សាន្ត(0) សម្លៀកបំពាក់(0) បច្ចេកវិទ្យា(0) រក្សាសម្ផស្ស(0) សម្ភារប្រើប្រាស់(0) សិក្សាអប់រំ(0) ផ្សេងៗ(0) .
.
.
ការប្រើប្រាស់ Voucher
 
 
១-តើ Voucher របស់ ភ្នំពេញបាយ គឺជាអ្វី?
Voucher គឺជាបណ្ណដែលប្រើប្រាស់សម្រាប់ដោះដូរសេវាកម្ម ឬទំនិញ។ Voucher របស់ ភ្នំពេញបាយ អាចជាក្រដាសមួយសន្លឹកដែលបុគ្គលិក ភ្នំពេញបាយ ផ្តល់ជូនលោកអ្នក (ដោយមានបោះត្រា ភ្នំពេញបាយ) ឬក៏ជាប្រព័ន្ធបណ្ណអេឡិចត្រូនិក ដែលផ្ញើទៅលោកអ្នកតាមអ៊ីម៉ែល ឬសារទូរស័ព្ទដៃ(ក្នុងទម្រង់មួយមានលេខសម្ងាត់)។
 
២-ការប្រើប្រាស់ Voucher
ដើម្បីប្រើប្រាស់ Voucher បាន, លោកអ្នកគ្រាន់តែយក Voucher នោះ ទៅកាន់កន្លែងដែលផ្តល់សេវាកម្ម ឬទំនិញ។ សូមលោកអ្នកហុច Voucher ទៅឲ្យបុគ្គលិកធ្វើការនៅទីនោះ ដើម្បីដោះដូរយកសេវាកម្មឬទំនិញ។ ចូរកត់ចំណាំរាល់លក្ខខណ្ឌប្រើប្រាស់, ពេលវេលាផុតកំណត់ និងតម្លៃនៃការប្រើប្រាស់ដែលបានសរសេរយ៉ាងច្បាស់លាស់នៅលើសន្លឹក Voucher នោះ។
 
៣-ការប្រើប្រាស់ Voucher អេឡិចត្រូនិច
លោកអ្នកអាន (ឬក៏កត់ត្រាឡើងវិញ) ឲ្យទៅបុគ្គលិកនៅទីនោះនូវលេខកូដសម្ងាត់ទាំងនោះ ដើម្បីដោះដូរមកវិញនូវសេវាកម្មឬទំនិញ ។ មានតែលោកអ្នកប៉ុណ្ណោះ ដែលដឹងលេខកូដសម្ងាត់ទាំងនោះ។ ប្រសិនមានអ្នកដទៃទៀតដឹង និងយកទៅប្រើប្រាស់មុន នោះលេខកូដសម្ងាត់នោះ នឹងគ្មានប្រសិទ្ធភាពទៀតឡើយ។
 
៤-ហេតុអ្វី ភ្នំពេញបាយ ផ្តល់ Voucher ប៉ុន្តែមិនផ្តល់ទំនិញ?
ភ្នំពេញបាយ នឹងផ្តល់ Voucher ហើយលោកអ្នកកាន់ Voucher នោះតាមខ្លួន ទុកសម្រាប់ប្តូរយកទំនិញ ឬក៏ប្រើប្រាស់សេវាកម្ម នៅតាមទីតាំងដែលបានកំណត់ដូចក្នុងករណីខាងក្រោម ៖
  • ការបញ្ចុះតម្លៃ ដែលជាប្រភេទសេវាកម្មរួមមាន ការហូបចុក, សម្រាកលំហែកាយ និងកម្សាន្ត…
  • ទំនិញមានទ្រង់ទ្រាយច្រើនសណ្ឋាន ទំហំ ប្រភេទ ស្រដៀងៗគ្នា ដូច្នេះលោកអ្នកចាំបាច់ត្រូវតែជ្រើសរើសដោយផ្ទាល់ ។
  • ទំនិញត្រូវបានការពារក្នុងលក្ខខណ្ឌពិសេស
  • ទំនិញធ្ងន់ពេក សំពីងសំពោង ឬក៏ងាយបែកបាក់ មិនងាយផ្តល់ជូនបាន
  • ចំពោះករណីផ្សេងទៀត សូមលោកអ្នកទំនាក់ទំនងជាមួយ ភ្នំពេញបាយ តាម Hotline 023 6 366 154 ដើម្បី ភ្នំពេញបាយ ត្រួតពិនិត្យ និងស្វែងរកដំណោះស្រាយសមស្របជូន។
 
៥-ប្រសិនបើខ្ញុំបាត់ Voucher នោះ តើខ្ញុំត្រូវធ្វើយ៉ាងម៉េច?
Voucher មានតម្លៃដូចជាប្រាក់សុទ្ធ, មិនមានសរសេរឈ្មោះអ្នកប្រើប្រាស់ ។ អ្នកណាដែលកាន់ Voucher នោះ គឺអាចដោះដូរសេវាកម្មនិងទំនិញបាន ដូចដែលបានសរសេរយ៉ាងច្បាស់នៅលើ Voucher ។ ដូច្នេះ បើលោកអ្នកបាត់ Voucher, ភ្នំពេញបាយ នឹងមិនអាចដោះស្រាយដោយសងប្រាក់ ឬលុប Voucher នោះចោលជូនលោកអ្នក បានឡើយ។
 
ទំនាក់ទំនង ៖ONLINE
.
my online status

ទំនាក់ទំនង ៖ 023 6366 154
ថ្ងៃច័ន្ទ-សុក្រ : ម៉ោង 8 ព្រឹក - 10 យប់
ថ្ងៃសៅរ៍ : ម៉ោង 8 ព្រឹក - 5 ល្ងាច
.
ជំនួយ
 
អំពីភ្នំពេញបាយ
 
 
អាសយដ្ឋាន
ផ្ទះលេខ ១៨៧ឆ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ
   ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ទំនាក់ទំនង ៖0977 666 154 / 0967 666 154
   អ៊ីម៉ែល ៖ support@phnompenhbuy.com
រក្សាសិទ្ធិគ្រប់យ៉ាង © ដោយភ្នំពេញបាយ ឆ្នាំ២០១២
រចនាគេហទំព័រដោយ​ ៖ iT.Deft Service