. |
សំណងជាទំនិញ ឬ ប្រាក់ |
|
|
|
១-គោលការណ៍សងទំនិញរបស់ ភ្នំពេញបាយ |
ប្រសិនបើទំនិញមានកំហុស ឬក៏ខូចខាតក្នុងអំឡុងពេលដឹកជញ្ជូន ភ្នំពេញបាយ នឹងប្តូរជូនលោកអ្នកវិញ ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីលោកអ្នកបានទទួលទំនិញនោះ។ ចំពោះករណីផ្សេងទៀត សូមលោកអ្នកទំនាក់ទំនងជាមួយ ភ្នំពេញបាយ តាម hotline 023 6366 154 ដើម្បីឲ្យ ភ្នំពេញបាយ ត្រួតពិនិត្យនិងស្វែងរក ដំណោះស្រាយ សមស្របជូនលោកអ្នក។ |
|
|
២-តើធ្វើយ៉ាងណាទើបអាចទទួលបានសំណងជាទំនិញ? |
ដើម្បីទទួលបានសំណងជាទំនិញ សូមលោកអ្នកយកទំនិញទាំងនោះ ទៅកាន់ការិយាល័យ ភ្នំពេញបាយ ក្នុងអំឡុងពេល៥ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពេលទទួលបានទំនិញ ។ |
|
|
៣-គោលការណ៍ប្រាក់សំណងរបស់ ភ្នំពេញបាយ |
ភ្នំពេញបាយ នឹងសងប្រាក់ទៅលោកអ្នកវិញ ក្នុងករណីដូចខាងក្រោម ៖ |
|
- ទំនិញមានកំហុស ឬខូចខាតក្នុងអំឡុងពេលដឹកជញ្ជូន (ក្នុងអំឡុងពេល៥ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃលោកអ្នកទទួលបានទំនិញ)។
- ដៃគូរបស់ ភ្នំពេញបាយ មិនអនុវត្តដូចដែលបានសន្យាក្នុងសេវាកម្ម។
- លក្ខខណ្ឌប្រើប្រាស់ និងមូលហេតុណាមួយមានការផ្លាស់ប្តូរតាំងពីលើកដំបូង។
- លោកអ្នកមិនអាចប្រើប្រាស់ Voucher របស់ ភ្នំពេញបាយ ជាមួយដៃគូយើងខ្ញុំ ដោយសារតែកំហុសរបស់ ភ្នំពេញបាយ ឬក៏របស់ដៃគូ ភ្នំពេញបាយ។
- ចំពោះករណីផ្សេងទៀត សូមលោកអ្នកទំនាក់ទំនងជាមួយ ភ្នំពេញបាយ តាម Hotline 023 6 366 154 ដើម្បី ភ្នំពេញបាយ ត្រួតពិនិត្យ និងស្វែងរកដំណោះស្រាយសមស្របជូន។
|
|
៤-តើធ្វើយ៉ាងណា ទើបអាចប្រគល់ទំនិញត្រឡប់មកវិញ? |
ដើម្បីប្រគល់ទំនិញត្រឡប់មកវិញ សូមលោកអ្នកកាន់មកជាមួយនូវ Voucher ឬទំនិញនោះទៅកាន់ការិយាល័យ ភ្នំពេញបាយ។ |
|
|
៥-តើពេលណាទើបខ្ញុំទទួលបានប្រាក់សំណង? |
ជាមួយនឹងប្រតិបត្តិការទូទាត់សំណងជាប្រាក់សុទ្ធ, លោកអ្នកនឹងទទួលបានប្រាក់ភ្លាមៗ នៅពេលប្រគល់ទំនិញ ត្រឡប់មកវិញ។ |
|
|