. |
សហការជាមួយយើងខ្ញុំ |
|
|
|
១-ភ្នំពេញបាយជួយអ្វីបានខ្លះដល់អាជីវកម្មរបស់លោកអ្នក? |
ភ្នំពេញបាយជាវិធីសាស្រ្តម៉ាឃើធីងដ៏មានប្រសិទ្ធភាពបំផុត ព្រោះអាចនាំអតិថិជនឲ្យទៅស្គាល់អាជីវកម្មរបស់លោកអ្នក ដោយពិតប្រាកដ។ ផលិតផល ឬសេវាកម្ម របស់លោកអ្នកនឹងត្រូវបានផ្សព្វផ្សាយ និងណែនាំទៅដល់ភ្ញៀវ ដែលជាក្រុម អតិថិជន ដែលមានសក្តានុពល ដើម្បីជំរុញឲ្យពួកគាត់សាកល្បងប្រើប្រាស់ការបញ្ចុះតម្លៃពិសេសនេះ។ ពេលអតិថិជន បានប្រើប្រាស់សាកល្បង ហើយពេញចិត្តនឹងសេវាកម្ម ឬផលិតផលទាំងនោះ ពួកគាត់ប្រាកដជាវិលត្រឡប់មករកក្រុមហ៊ុន ឬហាងរបស់លោកអ្នក ជាក់ជាមិនខាន។ តាមរយៈកម្មវិធីបញ្ចុះតម្លៃពិសេស ជាមួយភ្នំពេញបាយក្រុមហ៊ុនឬហាង របស់ លោកអ្នកអាចលក់ទំនិញបានចំនួនច្រើន និងជួយបង្វិលទំនិញនិងប្រាក់ទុន របស់លោកអ្នកទាន់ពេលវេលា។ ភ្នំពេញបាយ អាចជួយដល់ក្រុមហ៊ុនឬហាងរបស់លោកអ្នកផ្តល់ទំនិញ និងប្រមូលប្រាក់ពីអតិថិជនបានរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។ |
|
|
២-ក្រុមហ៊ុនឬអាជីវកម្មរបស់លោកអ្នកនឹងត្រូវបានផ្សព្វផ្សាយទៅឲ្យអតិថិជនដឹងដោយរបៀបណា? |
ភ្នំពេញបាយនឹងអ៊ីម៉ែលព័ត៌មាន ស្តីអំពីផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនលោកអ្នក ទៅដល់សមាជិករបស់ខ្លួននៅតាម បណ្តាខេត្ត-ក្រុង ដើម្បីជំរុញឲ្យពួកគាត់ឈ្វេងយល់ពីសេវាកម្មឬផលិតផល និងជួយណែនាំដល់អ្នកដែលស្គាល់ ហើយជំរុញ អ្នកដែលស្គាល់ទាំងនោះឲ្យក្លាយជាសមាជិករបស់ភ្នំពេញបាយ និងជាអតិថិជនរបស់ក្រុមហ៊ុនលោកអ្នក។ |
|
|
៣-តើត្រូវចំណាយប្រាក់ប៉ុន្មានដើម្បីសហការជាមួយភ្នំពេញបាយ? |
ខុសអំពីទម្រង់ពាណិជ្ជកម្មនិងប្រព័ន្ធផ្សព្វផ្សាយនានា, ភ្នំពេញបាយនឹងមិនយកប្រាក់កម្រៃមានកំណត់ នៅពេលសហការ ជាមួយក្រុមហ៊ុន ឬហាងរបស់លោកអ្នក។ ភ្នំពេញបាយនឹងទទួលប្រាក់តាមលទ្ធផល ជាក់ស្តែងដែលបាននាំមកឲ្យក្រុមហ៊ុន តាមរយៈផលិតផលនីមួយៗ ឬសេវាកម្មដែលបានលក់ឲ្យអតិថិជន។ ប្រសិនបើកិច្ចសហការគ្មានប្រសិទ្ធភាព, ភ្នំពេញបាយនឹងត្រូវទទួលរ៉ាប់រងបញ្ហាទាំងនេះ។ |
|
|
៤-តើធ្វើយ៉ាងណា ទើបអាចសហការជាមួយភ្នំពេញបាយបាន? |
សូមលោកអ្នកទាក់ទងមកលោកម៉ែវ ជីប៉ូ តាមទូរស័ព្ទលេខ ៖ ០៩៧៧-៦៦៦-១៥៤ ឬផ្ញើសារអេឡិចត្រូនិចមកកាន់ meochipo@phnompenhbuy.com ។ យើងខ្ញុំនឹងទាក់ទងទៅលោកអ្នកវិញ ដើម្បីពិភាក្សាអំពីកិច្ចសហការនេះ។ សូមអរគុណលោកអ្នក ដែលមានចំណាប់អារម្មណ៍ចំពោះភ្នំពេញបាយ។ |
|
|