. |
ការប្រគល់ទំនិញ |
|
|
|
១-ពេលណាទើបខ្ញុំទទួលបានទំនិញ? |
ជាធម្មតា ភ្នំពេញបាយ នឹងប្រគល់ទំនិញជូនលោកអ្នកក្នុងរយៈពេលចន្លោះពី ៣-៥ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃដែល លោកអ្នកបានបញ្ជាទិញ (អាសយដ្ឋានអ្នកទទួលទំនិញកាន់តែជិត ពេលវេលាដឹកជញ្ជូន ទំនិញកាន់តែរហ័ស)។ ប៉ុន្តែមានករណី ខ្លះ ការដឹកជញ្ជូនទំនិញអាចអូសបន្លាយពេលវេលាជាង៥ថ្ងៃនៃថ្ងៃធ្វើការ ដែលការយឺតយ៉ាវនេះ បណ្តាលមកពីករណីដូចខាង ក្រោម ៖ |
|
- បុគ្គលិក ភ្នំពេញបាយ ទាក់ទងលោកអ្នកតាមទូរស័ព្ទមិនបាន ហេតុដូច្នេះហើយទើបមិនអាចដឹកជញ្ជូនទំនិញបាន ។
- អាសយដ្ឋានរបស់លោកអ្នកមិនច្បាស់លាស់ ឬក៏ពិបាកស្វែងរក ។
- បរិមាណបញ្ជាទិញមានការកើនឡើងទ្វេដង ដែលជាហេតុធ្វើឲ្យក្រុមការងារដឹកជញ្ជូនទំនិញមិនទាន់ ។
- ដៃគូជំនួញផ្តល់ទំនិញឲ្យ ភ្នំពេញបាយ យឺតយាវ ធ្វើឲ្យការប្រគល់ទំនិញបន្តទៅឲ្យលោកអ្នកក៏យឺតយាវដែរ ។
|
|
២-ការដឹកជញ្ជូនទំនិញថ្លៃប៉ុន្មាន? |
ភ្នំពេញបាយ ដឹកជញ្ជូនដោយឥតគិតថ្លៃនូវ Vouchers និងប្រភេទទំនិញណាដែលមានទំហំតូច និងងាយស្រួល។ ចំពោះទំនិញណាដែលមានទម្ងន់ធ្ងន់និងសំពីងសំពោង ភ្នំពេញបាយ នឹងគិតកម្រៃបន្ថែមដ៏តិចតួចបំផុត សម្រាប់លើក ទឹកចិត្តដល់បុគ្គលិកដឹកជញ្ជូន ។ ភ្នំពេញបាយ នឹងពិភាក្សាជាមួយលោកអ្នកដោយផ្ទាល់ ដើម្បីឲ្យដឹងអំពីកម្រៃបន្ថែម នោះប៉ុន្មាន នៅពេលដែលលោកអ្នកបានបញ្ជាទិញភ្លាម ។ |
|
|
៣-ខ្ញុំបានបញ្ជាទិញទំនិញច្រើនប្រភេទក្នុងពេលតែមួយ តើខ្ញុំអាចទទួលបានទំនិញទាំងនោះ ក្នុងពេលតែមួយដែរឬទេ? |
ភ្នំពេញបាយ នឹងព្យាយាមប្រមូលទំនិញដែលបានបញ្ជាទិញទាំងអស់នោះ ដើម្បីផ្តល់ជូនលោកអ្នកក្នុងពេលតែមួយ។ ប៉ុន្តែ ប្រសិនបើទំនិញណាដែលមិនទាន់មាន ភ្នំពេញបាយ នឹងបែងចែកទុកមួយឡែក សម្រាប់ ផ្តល់ជូននៅពេលក្រោយ ហើយផ្តល់ជូនលោកអ្នកនូវទំនិញណាដែលមានស្រាប់ ឲ្យបានឆាប់រហ័សបំផុត។ |
|
|
៤-បរិវេណផ្តល់ទំនិញរបស់ ភ្នំពេញបាយ មាននៅទីណាខ្លះ? |
បច្ចុប្បន្ន ភ្នំពេញបាយ អាចផ្តល់ទំនិញនៅតាមខណ្ឌដូនពេញ, ខណ្ឌចំការមន, ខណ្ឌ៧មករា, ខណ្ឌទួលគោក, ខណ្ឌឫស្សីកែវ, ខណ្ឌសែនសុខ, ខណ្ឌមានជ័យ, ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ។ |
|
|
៥-តើខ្ញុំអាចទទួលទំនិញនៅការិយាល័យ ភ្នំពេញបាយ បានដែរឬទេ? |
ប្រាកដជាអាច ។ ពេលវេលាទទួលទំនិញក្នុងម៉ោងធ្វើការ ចាប់ពីម៉ោង៨និង៣០នាទី ដល់ម៉ោង១២ថ្ងៃត្រង់ និងពីម៉ោង១៣ ដល់ម៉ោង១៧និង៣០នាទីល្ងាច ។ |
|
|
៦-ហេតុអ្វី ភ្នំពេញបាយ មិនផ្តល់ទំនិញទៅតាមបណ្តាខេត្តផ្សេងៗទៀត? |
ភ្នំពេញបាយ នឹងពង្រីកវិសាលភាពទៅតាមបណ្តាខេត្តផ្សេងៗទៀត នៅពេលដ៏ខ្លីខាងមុខ។ បច្ចុប្បន្ន ភ្នំពេញបាយ ផ្តោតសំខាន់ទៅលើការផ្តល់ទំនិញនៅតែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ដើម្បីងាយស្រួលដល់ការ ធានានូវគុណភាពទំនិញ សម្រាប់អតិថិជន។ |
|
|
៧-ខ្ញុំមានមតិយោបល់ខ្លះៗចំពោះការដឹកជញ្ជូនរបស់ ភ្នំពេញបាយ |
ភ្នំពេញបាយ សូមសម្តែងនូវអំណរគុណចំពោះលោកអ្នក និងសូមទទួលនូវរាល់មតិយោបល់រិះគន់ស្ថាបនា ដើម្បីធ្វើឲ្យ ភ្នំពេញបាយ អាចបម្រើលោកអ្នកឲ្យកាន់តែប្រសើរថែមទៀត។ សូមមេត្តាផ្ញើមតិយោបល់មកកាន់ អាសយដ្ឋានអេឡិច ត្រូនិក ៖ customer@phnompenhbuy.com |
|
|