Log in  |  Create an account
To Get New Promotion:
.
ម្ហូបអាហារ(0) ទេសចរណ៍(0) កម្សាន្ត(0) សម្លៀកបំពាក់(0) បច្ចេកវិទ្យា(0) រក្សាសម្ផស្ស(0) សម្ភារប្រើប្រាស់(0) សិក្សាអប់រំ(0) ផ្សេងៗ(0) .
.
.
លក្ខខណ្ឌនិងកិច្ចព្រមព្រៀង
 
 
លក្ខខណ្ឌនិងកិច្ចព្រមព្រៀងនេះ ត្រូវបានព្រៀងដោយពឹងផ្អែកទៅលើឯកសារផ្លូវច្បាប់ដែលពាក់ព័ន្ធនានា ហើយត្រូវបានអនុវត្ត យ៉ាងពិតប្រាកដដោយគណៈកម្មការ និងសមាជិកដែលបានចុះឈ្មោះចូលរួមប្រើប្រាស់ជាមួយកម្មវិធីបញ្ចុះតម្លៃ ដែលមាននៅ លើគេហទំព័រភ្នំពេញបាយ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
 
សូមលោកអ្នកចូលទៅកាន់គេហទំព័រ www.phnompenhbuy.com ដើម្បីឈ្វេងយល់បន្ថែមអំពីការអនុវត្តលក្ខខណ្ឌ និង កិច្ចព្រមព្រៀងដែលមាននៅលើគេហទំព័រនេះ ។ ប្រសិនបើលោកអ្នកមិនយល់ព្រមចំពោះលក្ខខណ្ឌ និង កិច្ចព្រមព្រៀង នៃការ ប្រើប្រាស់ទាំងនេះ សូមលោកអ្នកកុំប្រើប្រាស់រាល់សេវាកម្មដែល មាននៅលើគេហទំព័រភ្នំពេញបាយ។
 
សូមលោកអ្នកត្រួតពិនិត្យឲ្យបានច្បាស់លាស់នូវលក្ខខណ្ឌ កិច្ចព្រមព្រៀង និងកិច្ចសហការជាមួយយើងខ្ញុំ ឲ្យបានច្បាស់លាស់ ដើម្បីបង្កើនការទិញទំនិញនៅលើគេហទំព័រភ្នំពេញបាយ កាន់តែមានភាពជិតស្និទ្ធ និងបម្រើតម្រូវការលោកអ្នកកាន់តែប្រសើរ។ លើសពីនេះ ប្រសិនបើលោកអ្នកមានសំណួរណាទាក់ទងនឹងកិច្ចព្រមព្រៀងនេះ សូមផ្ញើសារអេឡិចត្រូនិចមកកាន់យើងខ្ញុំ តាមអាសយដ្ឋាន support@phnompenhbuy.com ឬក៏ទាក់ទងដោយផ្ទាល់មកកាន់យើងខ្ញុំតាមអាសយដ្ឋានដូចខាងក្រោម ៖
 
ការិយាល័យ ៖ ផ្ទះលេខ១៨៧ឆ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លេខទូរស័ព្ទ៖ ០២៣ ៦៣៦៦ ១៥៤ Email: support@phnompenhbuy.com Website: www.PhnomPenhBuy.com
 
មាត្រា ១ ៖ លក្ខខណ្ឌ
១-គេហទំព័រភ្នំពេញបាយ (website: www.phnompenhbuy.com) បង្កើតនិងគ្រប់គ្រងដោយ ឯកត្តបុគ្គល ហើយគេហទំព័រ នេះ នឹងផ្តល់នូវសេវាកម្មវិធីបញ្ចុះតម្លៃដោយផ្ទាល់ ដែលមានការឯកភាពពីម្ចាស់ក្រុមហ៊ុន និងហាងលក់ទំនិញ ហើយក៏ជា កន្លែង សម្រាប់វិនិយោគិនផ្សព្វផ្សាយកម្មវិធីបញ្ចុះតម្លៃ ពិសេសរបស់ខ្លួនទៅឲ្យអតិថិជនគោលដៅបានដឹង។
 
២-ភ្នំពេញបាយ ជាអ្នកផ្គត់ផ្គង់សេវាកម្មនិងណែនាំកម្មវិធីបញ្ចុះតម្លៃរបស់ពាណិជ្ជករ តាមរូបភាពប្រគល់ Voucher (បណ្ណទូទាត់ដែលមានតម្លៃប្រើប្រាស់ ពេលទិញទំនិញនិងសេវាកម្ម ដែលបង្កើតឡើង ដោយពាណិជ្ជករ) ហើយពាណិជ្ជករនឹងអនុវត្តការបញ្ចុះតម្លៃនៅតាមទីតាំងដែលបានផ្សព្វផ្សាយ Voucher នោះ។ Voucher មានតម្លៃ២ផ្សេងគ្នា ៖ (ក) “តម្លៃទូទាត់” និង (ខ) “ការបញ្ចុះតម្លៃ” (ការបញ្ចុះតម្លៃ៖ ជាតម្លៃទឹកប្រាក់ត្រូវបូកបន្ថែម ក្រៅពីទឹកប្រាក់ដែលត្រូវទូទាត់ទៅឲ្យ Voucher នោះ)។ សរុបសេចក្តីមក តម្លៃទាំងពីរ (ក) និង (ខ) បង្កើតបានជា “តម្លៃប្រើប្រាស់” ។ ឧទាហរណ៍ ៖ បើលោកអ្នកត្រូវសងប្រាក់ចំនួន ៥ដុល្លារអាមេរិកសម្រាប់ Voucher មួយដែលមានតម្លៃប្រើប្រាស់១០ដុល្លារអាមេរិក សម្រាប់ទិញទំនិញឬ សេវាកម្មពីហាងដែលបានផ្សព្វផ្សាយការបញ្ចុះតម្លៃ, ពេលនោះលោកអ្នកត្រូវដឹងថា Voucher ខាងលើមាន តម្លៃប្រើប្រាស់គឺ ១០ដុល្លារ, តម្លៃទូទាត់គឺ ៥ដុល្លារ និងការបញ្ចុះតម្លៃគឺ ៥ដុល្លារ, តម្លៃប្រើប្រាស់របស់ Voucher នឹងអស់សុពលភាពដូចដែលបានសរសេរនៅលើ Voucher ។ នៅពេល Voucher អស់សុពលភាព ទាំងភ្នំពេញបាយ និងអាជីវករដែលបានរៀបចំការលក់បញ្ចុះតម្លៃនេះ មិនទទួលខុសត្រូវសងប្រាក់ដល់សមាជិកដែលបានទិញ Voucher នោះឡើយ។
 
៣-សមាជិកដែលចូលរួមជាមួយគេហទំព័រភ្នំពេញបាយ ត្រូវតែជាបុគ្គលដែលមានបំណងទិញទំនិញ, ប្រើប្រាស់ទំនិញ និងសេវាកម្មដែលបញ្ចុះតម្លៃនៅលើគេហទំព័រនេះ ។ សមាជិកត្រូវតែចុះឈ្មោះ ផ្តល់ព័ត៌មាន លម្អិតផ្ទាល់ខ្លួន និងព័ត៌មានពាក់ព័ន្ធ, បន្ទាប់មក គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយនឹងទទួល ស្គាល់ជាសមាជិកផ្លូវការ ទើបមានសិទ្ធិប្រើប្រាស់គេហទំព័រនេះបាន។ សមាជិកដែលប្រើប្រាស់គេហទំព័រនេះ ត្រូវឯកភាពដូចខាងក្រោម ៖
ក-លោកអ្នកជាឯកត្តជន ។
ខ-មានសមត្ថភាពគ្រប់គ្រាន់ និងជាពលរដ្ឋមិនមានទោសពៃរ៍ ។
គ-ការចូលទៅកាន់គេហទំព័រនេះ លោកអ្នកត្រូវតែអនុវត្តតាមលក្ខខណ្ឌដែលបានកំណត់ ។
ឃ-លោកអ្នកត្រូវតែរក្សាលេខសម្ងាត់របស់ខ្លួន និងត្រួតពិនិត្យរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងគណនីរបស់ខ្លួន។ លោកអ្នកយល់ព្រម និងឯកភាពថា លោកអ្នកនឹងទទួលខុសត្រូវទាំងស្រុងចំពោះគណនីដែល ខ្លួនកំពុងប្រើប្រាស់ និងការអនុញ្ញាតឲ្យបុគ្គលផ្សេងទៀតប្រើគណនីរបស់ខ្លួន ។
ង-រាល់ព័ត៌មានដែលលោកអ្នកផ្តល់ឲ្យគេហទំព័រភ្នំពេញបាយ ជាព័ត៌មានផ្ទាល់ខ្លួន ហើយព័ត៌មានទាំងនោះ ត្រូវតែពិតប្រាកដ គ្រប់គ្រាន់ និងច្បាស់លាស់។
ច-បណ្តាទំនិញ ឬសេវាកម្ម ដែលលោកអ្នកទិញនៅលើគេហទំព័រភ្នំពេញបាយ គឺសម្រាប់ប្រើប្រាស់ ក្នុងតម្រូវការផ្ទាល់ខ្លួន ឬក៏ធ្វើជាកាដូសម្រាប់បុគ្គលផ្សេងទៀតតែប៉ុណ្ណោះ។
ឆ-អត្ថន័យខ្លឹមសារនៅក្នុងលក្ខខណ្ឌនេះ ត្រូវតែអនុវត្តទៅតាមច្បាប់របស់ប្រទេសកម្ពុជាជាធរមាន។ សមាជិកដែលចូលរួមទិញទំនិញជាមួយគេហទំព័រភ្នំពេញបាយ ចាំបាច់ត្រូវតែឈ្វេងយល់ដោយខ្លួនឯង និង ទទួលខុសត្រូវចំពោះមុខច្បាប់ និងសន្យាអនុវត្តដូចអ្វីដែលបានកំណត់ក្នុងលក្ខខណ្ឌ។
 
មាត្រា ២ ៖ បែបបទទិញដូរ
១-គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ នឹងរៀបចំកិច្ចប្រតិបត្តិការ និងណែនាំកម្មវិធីបញ្ចុះតម្លៃរបស់ បណ្តាពាណិជ្ជករដែលមានបំណងផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ខ្លួនដល់បណ្តាសមាជិកភ្នំពេញបាយក្នុងតម្លៃសមរម្យ។ វិធីសាស្រ្តទូទាត់ដ៏ងាយស្រួលនេះ សមាជិកមានជម្រើសច្រើនក្នុងការទិញ, ប្រើប្រាស់បណ្តាផលិតផល និងសេវាកម្មបញ្ចុះតម្លៃរបស់អាជីវករផ្សេងៗគ្នា ដែលមាននៅលើគេហទំព័រ ភ្នំពេញបាយ។ ប្រសិនបើសមាជិកពិនិត្យឃើញថា មានផលិតផលណាមួយសមស្របទៅនឹងតម្រូវការ ប្រើប្រាស់ផ្ទាល់ខ្លួន, សូមចុចប៊ូតុង (ទិញ) ដើម្បីអនុវត្តតាមបែបបទបញ្ជាទិញ និងទូទាត់សាច់ប្រាក់។
 
២-គណៈកម្មការគេហទំព័រភ្នំពេញបាយ នឹងផ្តល់ជំនួយសេវាកម្មប្រគល់ទំនិញដោយមិនគិតថ្លៃដល់សមាជិក ដែលបានចុះឈ្មោះទិញទំនិញ និងប្រមូលប្រាក់ជូនដល់ពាណិជ្ជករដែលបានលក់ទំនិញឲ្យសមាជិករបស់ខ្លួន។ ៣-ដើម្បីជាជំនួយដល់សមាជិកនៅពេលទូទាត់សាច់ប្រាក់, ភ្នំពេញបាយផ្តល់នូវវិធីទូទាត់ដែលមានលក្ខណៈឆ្លាតវៃ ដោយសមាជិកគ្រាន់តែអនុវត្តតាមការណែនាំ និងជ្រើសរើសវិធីសាស្រ្តទូទាត់ណាមួយ ដែលស័ក្តិសម ៖
ក-ទូទាត់សងជាមុន តាម Online ដោយកាត់ ATM ក្នុងស្រុក (ដូចជា Acleda Bank, FTB Bank, etc…) និងកាតទូទាត់ជាលក្ខណៈអន្តរជាតិ (ដូចជា៖ Visa, Master Card) តាមលំដាប់លំដោយដូច ខាងក្រោម ៖
-ជំហានទី១ ៖ អតិថិជនកក់ទំនិញ
-ជំហានទី២ ៖ អតិថិជនអនុវត្តការទូទាត់
-ជំហានទី៣ ៖ ភ្នំពេញបាយនឹងត្រួតពិនិត្យ ហើយប្រគល់ទំនិញ
-ជំហានទី៤ ៖ អតិថិជនត្រួតពិនិត្យទំនិញ និងទទួលទំនិញ
 
ខ-ទូទាត់សងជាក្រោយ (ទូទាត់និងទទួលទំនិញនៅកន្លែងដែលអតិថិជនស្នើ) តាមលំដាប់លំដោយដូចខាងក្រោម ៖
-ជំហានទី១ ៖ អតិថិជនកក់ទំនិញ
-ជំហានទី២ ៖ អតិថិជនបញ្ជាក់ពីបណ្ណកក់ទំនិញ (លេខទូរស័ព្ទ អ៊ីម៉ែល អាសយដ្ឋាន)
-ជំហានទី៣ ៖ ភ្នំពេញបាយត្រួតពិនិត្យព័ត៌មានបញ្ជាទិញរបស់អតិថិជន
-ជំហានទី៤ ៖ ភ្នំពេញបាយដឹកជញ្ជូនទំនិញ
 
មាត្រា ៣ ៖ ការធានាសុវត្ថិភាពទិញដូរ
១-ភ្នំពេញបាយ រក្សាការពារព័ត៌មាននិងការទូទាត់របស់សមាជិក ដើម្បីធានាថា ប្រតិបត្តិការទូទាត់ទាំងនេះប្រព្រឹត្តទៅបានប្រកបដោយជោគជ័យ, កាត់បន្ថយឧបសគ្គដែលអាចកើតឡើង, ស្នើដល់សមាជិកដែលចូលរួមទិញទំនិញជាមួយគេហទំព័រភ្នំពេញបាយ កត់សម្គាល់និងអនុវត្តតាម ខ្លឹមសារនៃកិច្ចសន្យាដូចខាងក្រោម ៖
ក-ការការពារគឺជាប្រព័ន្ធដែលរៀបចំឡើងជាជំនួយដល់សមាជិកភ្នំពេញបាយ មិនអាចបញ្ជាទិញទំនិញបានទេ នៅពេលដែលសមាជិកនោះចាកចេញ (Log out) ពីគេហទំព័រ ។
ខ-នៅពេលសមាជិកចុចប៊ូតុង (ទិញ) រាល់ការសម្រេចចិត្តរបស់សមាជិកនឹងត្រូវបានបញ្ជូនទៅកាន់កន្លែងសុវត្ថិភាព។ ឯកសារពាក់ព័ន្ធក្នុងការកក់ទំនិញ, ព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិក និងការទូទាត់លម្អិត ត្រូវបាន ឆ្លងកាត់ម៉ាស៊ីនធំរបស់ភ្នំពេញបាយ ជាមួយនឹងរូបភាពបំលែងលេខសម្ងាត់។ បន្ទាប់ពីសមាជិកកក់ទំនិញ ប្រកបដោយជោគជ័យ, សូមចាកចេញ (Log out) ពីគណនីរបស់ខ្លួននៅលើគេហទំព័រភ្នំពេញបាយ។
គ-សមាជិកមិនត្រូវផ្តល់ព័ត៌មានលម្អិតស្តីពីការទូទាត់ទៅឲ្យបុគ្គលណាផ្សេងបានដឹងតាមរយៈអ៊ីម៉ែល ឬតាមរយៈការទំនាក់ទំនងផ្សេងៗនោះឡើយ។ ភ្នំពេញបាយមិនទទួលខុសត្រូវចំពោះកំហុសឆ្គងនេះទេ ហើយសមាជិកត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះការផ្តល់ព័ត៌មានតាមអ៊ីនធើណែត ឬអ៊ីម៉ែលនោះ។
 
មាត្រា ៤ ៖ ការការពារផលប្រយោជន៍សមាជិក
១-ដើម្បីការពារផលប្រយោជន៍សមាជិក, គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ ផ្តល់ព័ត៌មានសំខាន់ៗឲ្យដឹងជាមុនដល់សមាជិក មុនពេលចូលរួមទិញទំនិញឬសេវាកម្មបញ្ចុះតម្លៃ ដែលមាន នៅលើគេហទំព័រភ្នំពេញបាយ ដើម្បីធានាដល់ការទិញដូររបស់សមាជិកប្រកបដោយសុវត្ថិភាព។
 
២-សមាជិកគួរតែត្រួតពិនិត្យឲ្យបានល្អិតល្អន់រាល់ព័ត៌មានដែលពាក់ព័ន្ធនឹងការបញ្ចុះតម្លៃ ដែលបានផ្សព្វ ផ្សាយនៅលើគេហទំព័រភ្នំពេញបាយរួមមានដូចជា ៖ តម្លៃ, ស្លាកសញ្ញា, លក្ខណៈពិសេស, លក្ខខណ្ឌប្រើប្រាស់, អាសយដ្ឋាន, វិធីសាស្រ្តប្រគល់ទំនិញ, វិធីសាស្រ្តទូទាត់ប្រាក់ និងព័ត៌មានពាក់ព័ន្ធ ផ្សេងៗ… ដែលគណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយបានស្នើសុំពីពាណិជ្ជករដែលផ្សព្វផ្សាយកម្មវិធី បញ្ចុះតម្លៃរួមមាន ៖ ឈ្មោះក្រុមហ៊ុន, លេខទូរស័ព្ទទំនាក់ទំនង, អាសយដ្ឋានកណ្តាលក្រុមហ៊ុន, អាសយដ្ឋាន yahoo ឬ Skype… ដើម្បីសមាជិកងាយស្រួលទាក់ទងនិងអនុវត្តការទិញដូរទំនិញឬសេវាកម្មបញ្ចុះតម្លៃនោះ។ គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ មិនទទួលខុសត្រូវចំពោះគុណភាពទំនិញឬសេវាកម្ម ដែលពាណិជ្ជករបានផ្សព្វផ្សាយបញ្ចុះតម្លៃនៅលើគេហទំព័រភ្នំពេញបាយនោះឡើយ។
 
៣-ប្រសិនបើពាណិជ្ជករដែលបានផ្សព្វផ្សាយកម្មវិធីបញ្ចុះតម្លៃណាមួយ បដិសេដមិនទទួលយក Voucher ដែលខ្លួនបានបោះពុម្ពចេញនោះ, ភ្នំពេញបាយនឹងសងប្រាក់ទៅសមាជិកវិញ ដែលមានតម្លៃស្នើនឹង (តម្លៃទូទាត់) នៃ Voucher ដែលសមាជិកបានចំណាយលុយទិញ។
 
៤-ពាណិជ្ជករដែលបានផ្សព្វផ្សាយការបញ្ចុះតម្លៃ ត្រូវទទួលខុសត្រូវចំពោះគុណភាពទំនិញ និងសេវាកម្មនានា ដែលបានផ្សព្វផ្សាយនៅលើគេហទំព័រ www.phnompenhbuy.com ។ លើសពីនេះ ពាណិជ្ជករដែលផ្សព្វផ្សាយការបញ្ចុះតម្លៃ ត្រូវទទួលខុសត្រូវរាល់ការតវ៉ារបស់អ្នកទិញ (សមាជិក) ទាក់ទងទៅនឹងគុណភាព ទំនិញ និងសេវាកម្មដែលបានផ្គត់ផ្គង់។
 
៥-សមាជិក (អ្នកទិញ) មានសិទ្ធិផ្ញើលិខិតតវ៉ា និងស្នើសុំសំណងពីពាណិជ្ជករ (អ្នកលក់) ក្នុងករណីទំនិញ ឬសេវាកម្ម ដែលផ្តល់ជូនដោយពាណិជ្ជករ មិនធានាទៅតាមគុណភាពដូចបានពិពណ៌នា។
 
៦-សមាជិក (អ្នកទិញ) អាចផ្ញើលិខិតតវ៉ាដោយផ្ទាល់ទៅកាន់ពាណិជ្ជករ (អ្នកលក់) ឬផ្ញើមកកាន់ផ្នែកបម្រើ អតិថិជនរបស់ភ្នំពេញបាយ។ នៅពេលទទួលបានលិខិតតវ៉ារបស់សមាជិក (អ្នកទិញ) នោះផ្នែកបម្រើ អតិថិជននឹងបញ្ជូនលិខិតតវ៉ានោះទៅកាន់ពាណិជ្ជករភ្លាម។
 
៧-សមាជិក (អ្នកប្រើប្រាស់) អាចបង្ហាញទស្សនៈផ្ទាល់ខ្លួនទៅលើផលិតផល, សេវាកម្មបញ្ចុះតម្លៃ ដែលបានទិញពីគេហទំព័រភ្នំពេញបាយ បន្ទាប់មក គណៈកម្មការគ្រប់គ្រងភ្នំពេញបាយ នឹងឆ្លើយតបទៅនឹង ទស្សនៈរបស់សមាជិក។
 
៨-ភ្នំពេញបាយនឹងជួយដោះស្រាយយ៉ាងសមស្របទៅនឹងការតវ៉ារបស់សមាជិក ដែលចូលរួម ឬប្រើប្រាស់សេវាកម្មរបស់ភ្នំពេញបាយ (ប្រសិនមាន)។ ប្រសិនបើការខិតខំដោះស្រាយទាំងនោះនៅតែមិន ជោគជ័យ, សមាជិកត្រូវឯកភាពថា រាល់ការតវ៉ាឬវិវាទណាមួយរបស់សមាជិកជាមួយភ្នំពេញបាយ ត្រូវតែដោះ ស្រាយតាមលក្ខខណ្ឌដែលបានកំណត់នៅក្នុងច្បាប់របស់ប្រទេសកម្ពុជាជាធរមាន។
 
៩-រាល់ព័ត៌មានទំនាក់ទំនង ត្រូវបានការពារជាសម្ងាត់ និងមិនត្រូវផ្តល់ទៅឲ្យភាគីទី៣ ណាមួយបានដឹងនោះ ឡើយ។ លើកលែងតែមានករណីស្នើសុំពីអ្នកច្បាប់។
 
មាត្រា ៥ ៖ ការគ្រប់គ្រងព័ត៌មាន
១-សមាជិកត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះសុវត្ថិភាពព័ត៌មាន រួមមានសកម្មភាពប្រើប្រាស់ទូទៅ ការចុះឈ្មោះ និងលេខសម្ងាត់ផ្ទាល់ខ្លួន។
 
២-សមាជិកត្រូវទទួលខុសត្រូវផ្តល់ឲ្យទាន់ពេលវេលាដល់គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ ក្នុងករណីរកឃើញថា មានការប្រើប្រាស់ខុសច្បាប់, លួចបន្លំ, លួចលេខសម្ងាត់ ត្រូវកត់ទុកឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់របស់ភាគីទី៣នោះ ទុកសម្រាប់ងាយស្រួលដោះស្រាយ ។
 
៣-សមាជិកមិនត្រូវប្រើប្រាស់គេហទំព័រភ្នំពេញបាយ ក្នុងគោលបំណងផ្សេងខុសនឹងច្បាប់អនុញ្ញាត ដូចជា បោកប្រាស់, គំរាមកំហែង, ស្វែងរកព័ត៌មានខុសច្បាប់, បំផ្លាញ, បង្កើតមេរោគ, បំផ្លាញប្រព័ន្ធគ្រប់គ្រង, ថតចម្លងព័ត៌មានរបស់គេហទំព័រភ្នំពេញបាយ ឬប្រើប្រាស់សម្រាប់គោលដៅអាក្រក់, អុកឡុកទីផ្សារ, បង្កើតបណ្ណទំនិញក្លែងក្លាយ រួមទាំងក្លែងបន្លំទីផ្សារ។ ក្នុងករណីបំពានច្បាប់ទាំងនេះ សមាជិកត្រូវតែទទួល ខុសត្រូវនូវទង្វើរបស់ខ្លួនចំពោះមុខច្បាប់។
 
៤-សមាជិកមិនត្រូវផ្លាស់ប្តូរ, កែប្រែទម្រង់, ថតចម្លង, ផ្សព្វផ្សាយ, ចែកចាយ, ផ្តល់ និងបង្កើតគេហទំព័រដែល មានលក្ខណៈប្រហាក់ប្រហែលទៅនឹងគេហទំព័រភ្នំពេញបាយ ផ្តល់ទៅឲ្យភាគីទី៣ ប្រសិនបើគ្មានការឯកភាព ពីគណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ ដូចដែលបានកំណត់នៅក្នុងមាត្រានេះ។
 
៥-សមាជិកមិនត្រូវធ្វើសកម្មភាពដែលនាំឲ្យបាត់បង់ដល់កិត្តិយសគេហទំព័រភ្នំពេញបាយ ក្រោមរូបភាពបំបែក សាមគ្គីភាពរវាងសមាជិកនិងសមាជិក ដោយការចុះឈ្មោះជាលើកទី២ តាមរយៈភាគីទី៣ ឬក៏ផ្សព្វផ្សាយ ចែកចាយបន្តព័ត៌មានគ្មានប្រយោជន៍ ដែលប៉ះពាល់ដល់កិត្តិយសគេហទំព័រភ្នំពេញបាយ។
 
មាត្រា ៦ ៖ ការទទួលខុសត្រូវមានកម្រិត ក្នុងករណីមានកំហុសបច្ចេកទេសនៅលើការទិញដូរ
១-នៅពេលអនុវត្តការទិញដូរនៅលើគេហទំព័រភ្នំពេញបាយ សមាជិកចាំបាច់ត្រូវតែអនុវត្តតាមលក្ខខណ្ឌដែល បានណែនាំ។
 
២-គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ សន្យានឹងផ្តល់សេវាកម្មដ៏ល្អបំផុតដល់សមាជិកដែលចូល រួមទិញទំនិញ។ ក្នុងករណីមានកំហុសបច្ចេកទេស, កំហុសដោយប្រព័ន្ធកុំព្យូទ័រ ឬក៏កំហុសបណ្តាលមកពី ការធ្វេសប្រហែសណាមួយ ដែលធ្វើឲ្យសមាជិកមិនអាចចូលរួមទិញទំនិញនៅលើគេហទំព័រភ្នំពេញបាយបាន នោះ សូមសមាជិករាយការណ៍មកគណៈកម្មការយើងខ្ញុំតាមសារអេឡិចត្រូនិច ៖ support@phnompenhbuy.com ។ យើងខ្ញុំនឹងព្យាយាមកែខៃកំហុសឆ្គងទាំងនោះឲ្យទាន់ពេលវេលា ដើម្បីបង្ក លក្ខណៈងាយស្រួលដល់សមាជិកចូលរួមទិញទំនិញ។
 
៣-ទោះបីយ៉ាងណា គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ នឹងមិនទទួលខុសត្រូវដោះស្រាយបញ្ហា ក្នុងករណីសំណើរបស់សមាជិកមិនបានបញ្ជូនមកគណៈកម្មការគ្រប់គ្រងភ្នំេពញបាយ ដែលបណ្តាលមកពី កំហុសបច្ចេកទេស ឬកំហុសផ្សេងៗ ដែលមិនមែនគណៈកម្មការយើងខ្ញុំបង្កឡើង។
 
មាត្រា ៧៖ សិទ្ធិនិងការទទួលខុសត្រូវរបស់ភ្នំពេញបាយ
១-សិទ្ធិរបស់គេហទំព័រភ្នំពេញបាយ
ក-គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ នឹងរៀបចំផ្សព្វផ្សាយកម្មវិធីបញ្ចុះតម្លៃរបស់បណ្តា ពាណិជ្ជករ រួមផ្សំនឹងតម្លៃជឿជាក់ ទៅដល់សមាជិកដែលបានចុះឈ្មោះបំពេញតាមតម្រូវការឯកសារពាក់ព័ន្ធ ស្របតាមលក្ខខណ្ឌដែលភ្នំពេញបាយបានកំណត់។
ខ-គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ នឹងដឹកជញ្ជូនទំនិញ ឬ Voucher ដល់ទីកន្លែងមិនគិតថ្លៃ ដល់បណ្តាសមាជិកណាដែលបានបញ្ជាទិញ និងប្រមូលប្រាក់ពីការលក់ទំនិញ និងសេវាកម្មបញ្ចុះតម្លៃទៅ តាមការឯកភាពរបស់ពាណិជ្ជករ ដែលផ្សព្វផ្សាយការបញ្ចុះតម្លៃនៅលើគេហទំព័រភ្នំពេញបាយ។ គោលការណ៍ទាំងនេះនឹងត្រូវបានប្រកាសនៅលើគេហទំព័រភ្នំពេញបាយ។
គ-គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ មានតួនាទីស្នើដល់ពាណិជ្ជករអនុវត្តនូវការបញ្ចុះតម្លៃ ត្រូវតែផ្តល់លិខិតស្នាមគ្រប់គ្រាន់ និងទទួលខុសត្រូវលើផ្នែកច្បាប់ស្តីអំពីព័ត៌មានពាក់ព័ន្ធនឹងផលិតផល ដែលបានផ្សព្វផ្សាយបញ្ចុះតម្លៃ។
ឃ-ក្នុងករណីមានមូលដ្ឋានច្បាស់លាស់បញ្ជាក់ថា សមាជិកបានផ្តល់ព័ត៌មានឲ្យគេហទំព័រភ្នំពេញបាយ មិនច្បាស់លាស់, មិនគ្រប់ជ្រុងជ្រោយ ឬក៏បំពានច្បាប់ នោះគណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ មានសិទ្ធិផ្អាកជាបណ្តោះអាសន្ន ឬក៏បញ្ចប់សិទ្ធិប្រើប្រាស់នូវសេវាកម្មរបស់សមាជិក។
ង-គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ អាចនឹងបញ្ចប់សិទ្ធិជាសមាជិក និងសិទ្ធិប្រើប្រាស់រាល់ សេវាកម្មរបស់សមាជិក ហើយនឹងប្រកាសឲ្យសមាជិកបានដឹងក្នុងរយៈពេលយ៉ាងតិច១ខែ ក្នុងករណី សមាជិកបំពានលើកិច្ចព្រមព្រៀងទិញដូរនៅលើគេហទំព័រភ្នំពេញបាយ ឬក៏មានសកម្មភាពបង្កផលប៉ះពាល់ ដល់ការទិញដូរនៅលើគេហទំព័រភ្នំពេញបាយ។
ច-គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ នឹងពិចារណាទៅលើការបញ្ចប់សិទ្ធិប្រើប្រាស់សេវាកម្ម និងសិទ្ធិជាសមាជិករបស់សមាជិកនីមួយៗ ប្រសិនបើសមាជិកមិនចូលរួមសកម្មភាពទិញដូរ ឬផ្លាស់ប្តូរ ព័ត៌មានជាមួយគេហទំព័រភ្នំពេញបាយ ក្នុងរយៈពេល៣ខែជាប់ៗគ្នា។ ប្រសិនបើចង់បន្តជាសមាជិក ហើយ មានសិទ្ធិប្រើប្រាស់សេវាកម្មឡើងវិញ សមាជិកត្រូវតែចុះឈ្មោះជាថ្មី តាមគំរូបែបបទរបស់គេហទំព័រ ភ្នំពេញបាយ។
ឆ-គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ អាចនឹងបញ្ចប់ភ្លាមៗសិទ្ធិប្រើប្រាស់សេវាកម្ម និងសិទ្ធិ ជាសមាជិក ប្រសិនបើរកឃើញថា សមាជិកនោះក្ស័យធន, ជាប់ចោទ, ជាប់ពន្ធនាគារ ក្នុងករណីសមាជិក នៅតែបន្តធ្វើសកម្មភាពដែលអាចបង្កឲ្យការទិញដូរប្រឈមនឹងច្បាប់, មានសកម្មភាពបោកប្រាស់, ក្លែងបន្លំ, អុកឡុកទីផ្សារ និងធ្វើឲ្យអស្ថិរភាពដល់ការទិញដូរលើគេហទំព័រភ្នំពេញបាយ ដែលសកម្មភាពទាំងអស់នេះ ផ្ទុយនឹងច្បាប់ប្រទេសកម្ពុជា។ ក្នុងករណីបញ្ចប់សិទ្ធិជាសមាជិក និងសិទ្ធិប្រើប្រាស់សេវាកម្មនោះ រាល់ការ ទទួលស្គាល់សិទ្ធិរបស់សមាជិកដែលបានផ្តល់ជូននោះ នឹងត្រូវបាត់បង់តម្លៃ ឬក៏បញ្ចប់តែម្តង។
ជ-គេហទំព័រភ្នំពេញបាយ រក្សាសិទ្ធិប្រើប្រាស់សេវាកម្មនិងអត្ថន័យនៅលើគេហទំព័រភ្នំពេញបាយ ស្របតាមច្បាប់កម្មសិទ្ធិបញ្ញាអន្តរជាតិ ដែលបានកំណត់ស្តីពីកិច្ចការពារនូវរបកគំហើញថ្មីនៅប្រទេស កម្ពុជា។ រាល់ស្លាកសញ្ញា ខ្លឹមសារអត្ថន័យ ដែលមាននៅលើគេហទំព័រភ្នំពេញបាយជាកម្មសិទ្ធិស្របច្បាប់ របស់ភ្នំពេញបាយ។ ហាមថតចម្លង ប្រើប្រាស់ និងចែកចាយដោយខុសច្បាប់នូវកម្មសិទ្ធិខាងលើ។
 
២-ការទទួលខុសត្រូវរបស់គេហទំព័រភ្នំពេញបាយ
ក-គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយទទួលខុសត្រូវស្ថាបនាពាណិជ្ជកម្មរួមមានការងារមួយចំនួន ដូចខាងក្រោម៖ ស្រាវជ្រាវ, រចនា, នាំមកនូវ Software និង Hardware, ការតភ្ជាប់អ៊ីនធើណេត, បង្កើតគោល នយោបាយបម្រើដល់សកម្មភាពលក់ដូរនៅលើគេហទំព័រភ្នំពេញបាយ ក្នុងក្របខណ្ឌច្បាប់អនុញ្ញាត។
ខ-គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងការបង្កើត ប្រព័ន្ធសេវាកម្ម, ឧបករណ៍សម្រាប់បម្រើដល់ការចូលរួមរបស់សមាជិក និងបុគ្គលដែលបានប្រើប្រាស់ សេវាកម្មទិញទំនិញលើគេហទំព័រភ្នំពេញបាយ។
គ-គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ នឹងទទួលខុសត្រូវណែនាំ, ស្ថាបនា, ផ្តល់មតិយោបល់ បន្ថែមស្តីពី ការធ្វើពាណិជ្ជកម្មក្រៅប្រទេស, ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិច, ប្រព័ន្ធច្បាប់ពាណិជ្ជកម្មក្នុងនិង ក្រៅប្រទេស, ទីផ្សារបរទេស ក៏ដូចជាព័ត៌មានទាក់ទងទៅនឹងសកម្មភាពទិញដូរនៅលើគេហទំព័រភ្នំពេញ បាយ។
ឃ-គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ នឹងជំរុញសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម, ការទិញដូរ នៅលើគេហទំព័រភ្នំពេញបាយឆ្ពោះទៅកាន់ទីផ្សារក្រៅប្រទេសក្នុងក្របខណ្ឌស្របច្បាប់, បំពេញតាមតម្រូវការ របស់អតិថិជន និងអភិវឌ្ឍទីផ្សារនៅក្រៅប្រទេសរបស់សមាជិកដែលបានចូលរួមទិញទំនិញជាមួយ ភ្នំពេញបាយ។
ង-គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ នឹងខិតខំព្យាយាមបម្រើអតិថិជនឲ្យអស់ពីសមត្ថភាព ដើម្បី ឲ្យការទិញទំនិញនៅលើគេហទំព័រភ្នំពេញបាយដំណើរការរលូន និងដោះស្រាយរាល់បញ្ហាកើតឡើងរួមមាន៖ កំហុសផ្នែកបច្ចេកទេស, កំហុសផ្នែក Software, ប្រព័ន្ធទាក់ទងតាមអុិនធើេណត, ការប្រែប្រួលក្នុងសង្គម, ធនធានមនុស្ស, មហន្តរាយធម្មជាតិ, ការដាច់ចរន្តអគ្គិសនី, ការសម្រេចរបស់ស្ថាប័នរដ្ឋ ឬអង្គភាពទី៣ដែល ពាក់ព័ន្ធ។ ក៏ប៉ុន្តែ បើរាល់កំហុសឆ្គងខាងលើកើតឡើងលើសពីសមត្ថភាពរបស់យើងខ្ញុំ ដែលបង្កឲ្យខូចខាតដល់ផលប្រយោជន៍សមាជិកនោះ, គេហទំព័រភ្នំពេញបាយនឹងមិនទទួលខុសត្រូវឡើយ។
ច-គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ នឹងក្រើនរំលឹកដល់សមាជិកឲ្យទិញទំនិញឬសេវាកម្មបញ្ចុះ តម្លៃនៅលើគេហទំព័រភ្នំពេញបាយ និងការអនុវត្តការទូទាត់សាច់ប្រាក់ដោយផ្ទាល់។
 
មាត្រា ៨៖ សិទ្ធិនិងតួនាទីរបស់សមាជិក
១-សិទ្ធិរបស់សមាជិក
ក-ការចូលរួមជាសមាជិកគេហទំព័រភ្នំពេញបាយ នឹងមិនត្រូវបានគិតថ្លៃ។ សមាជិកគួរតែយល់ថា ប្រាក់ដែល ចូលរួមចំណាយទៅលើការទិញទំនិញនៅលើគេហទំព័រភ្នំពេញបាយ មិនរាប់បញ្ចូលបន្ថែមការចំណាយផ្សេងៗដូចជា ថ្លៃពាណិជ្ជកម្ម, សេវាកម្មប្រឹក្សា, និងប្រាក់ចំណាយផ្សេងៗទៀត នៅលើការទិញទំនិញក្នុង គេហទំព័រភ្នំពេញបាយ។
ខ-សមាជិកនឹងទទួលបានឈ្មោះនិងលេខសម្ងាត់មួយដាច់ដោយឡែក ទុកសម្រាប់ប្រើប្រាស់ជាមួយសេវាកម្ម យើងខ្ញុំ និងគ្រប់គ្រងការបញ្ជាទិញនៅលើគេហទំព័រភ្នំពេញបាយ។
គ-សមាជិកនឹងត្រូវបានបុគ្គលិកគេហទំព័រភ្នំពេញបាយ ផ្តល់ជំនួយប្រឹក្សាយោបល់ពីរបៀបបញ្ជាទិញនៅលើ គេហទំព័រភ្នំពេញបាយ។
ឃ-សមាជិកនឹងទទួលបានគោលការណ៍អាទិភាពពីគេហទំព័រភ្នំពេញបាយ ឬក៏ដៃគូទី៣ ដែលបានផ្តល់ឲ្យតាមរយគេហទំព័រភ្នំពេញបាយ។ គោលការណ៍អាទិភាពនោះ នឹងត្រូវបានផ្សព្វផ្សាយដោយ ផ្ទាល់នៅលើគេហទំព័រភ្នំពេញបាយ ឬផ្ញើផ្ទាល់ទៅកាន់សមាជិក។
ង-សមាជិកមានសិទ្ធិផ្តល់មតិយោបល់ដល់គេហទំព័រភ្នំពេញបាយ ក្នុងពេលដែលកំពុងដំណើរការ។ រាល់មតិេយាបល់ អាចផ្ញើតាមរយៈលិខិតដោយផ្ទាល់ ឬសារអេឡិចត្រូនិចមកកាន់គេហទំព័រភ្នំពេញបាយ។
 
២-តួនាទីរបស់សមាជិក
ក-ផ្តល់ព័ត៌មានផ្ទាល់ខ្លួនឲ្យបានគ្រប់គ្រាន់ពាក់ព័ន្ធនឹងការចុះេឈ្មាះជាសមាជិករួមមានដូចជា ៖ ឈ្មោះពេញ, អាសយដ្ឋានទំនាក់ទំនង, សារអេឡិចត្រូនិច, លេខអត្តសញ្ញាណបណ្ណ, លេខគណនីធនាគារ…។ល។ និងទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះព័ត៌មានពាក់ព័ន្ធខាងលើ។ គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញ បាយនឹងមិនទទួលខុសត្រូវ ក៏ដូចជាដោះស្រាយរាល់ការតវា៉ដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់សមាជិក នោះ, ប្រសិនបើត្រួតពិនិត្យឃើញថា ព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិកនោះ ផ្តល់ឲ្យនៅពេលចុះឈ្មោះមិនមាន លក្ខណៈគ្រប់គ្រាន់។
ខ-សមាជិកមិនត្រូវប្រើប្រាស់ជាដាច់ខាតនូវកម្មវិធីណា, ឧបករណ៍ ឬក៏រូបភាពបែបណាមួយក៏ដោយ ដើម្បី ជ្រៀតជ្រែកចូលទៅក្នុងប្រព័ន្ធ ឬផ្លាស់ប្តូរទម្រង់ឯកសារគេហទំព័រភ្នំពេញបាយ។ ទង្វើបែបនេះត្រូវបានហាម ឃាត់ជាដាច់ខាត។ រាល់ការបំពានទាំងនោះនឹងត្រូវផ្តន្ទាទោសតាមច្បាប់។
គ-សមាជិកត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះសុវត្ថិភាពនិងការរក្សាទុករាល់សកម្មភាពប្រើប្រាស់ ដែលខ្លួនបានចុះឈ្មោះ, រួមទាំងលេខសម្ងាត់ផ្ទាល់ខ្លួន។ សមាជិកមានតួនាទីផ្តល់ព័ត៌មានឲ្យទាន់ពេលវេលា ដល់គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ ស្តីពីសកម្មភាពខុសច្បាប់, ការកែងប្រវ័ញ្ច, ការរំលោភ បំពានលើលេខសម្ងាត់, សូមសមាជិករក្សាឈ្មោះដែលបានចុះនិងលេខសម្ងាត់របស់ខ្លួនដើម្បីងាយស្រួលដោះស្រាយ។
ឃ-សមាជិកត្រូវសន្យាថា ព័ត៌មានដែលបានផ្តល់ឲ្យគេហទំព័រភ្នំពេញបាយ និងព័ត៌មានដែលបានផ្សព្វផ្សាយ នៅលើគេហទំព័រភ្នំពេញបាយ គឺពិតទាំងអស់ (ជាពិសេស ព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិក)។ សមាជិកអាច រក្សាឬផ្លាស់ប្តូរព័ត៌មាននៅលើគេហទំព័រភ្នំពេញបាយឲ្យបានត្រឹមត្រូវច្បាស់លាស់។
ង-សមាជិកសន្យាឯកភាពមិនប្រើប្រាស់សេវាកម្មរបស់គេហទំព័រភ្នំពេញបាយ ទៅលើគោលដៅខុសច្បាប់, បំផ្លិចបំផ្លាញ, បង្កើតវីរុសបំផ្លាញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់គេហទំព័រភ្នំពេញបាយ ឬក៏ប្រើប្រាស់សេវាកម្ម របស់ខ្លួនក្នុងគោលដៅបំផ្លិចបំផ្លាញ, បង្កើតលិខិតកកទំនិញក្លែងក្លាយ ។ ក្នុងករណីបំពានច្បាប់នោះ សមាជិក នឹងទទួលខុសត្រូវនូវទង្វើរបស់ខ្លួនចំពោះមុខច្បាប់។
ច- សមាជិកមិនត្រូវផ្លាស់ប្តូរ, កែប្រែទម្រង់, ថតចម្លង, ផ្សព្វផ្សាយ, ចែកចាយ, ផ្តល់ និងបង្កើតគេហទំព័រដែល មានលក្ខណៈប្រហាក់ប្រហែលទៅនឹងគេហទំព័រភ្នំពេញបាយ ផ្តល់ទៅឲ្យភាគីទី៣ ប្រសិនបើគ្មានការឯកភាព ពីគណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយ ដូចដែលបានកំណត់នៅក្នុងមាត្រានេះ។
ឆ- សមាជិកមិនត្រូវធ្វើសកម្មភាពដែលនាំឲ្យបាត់បង់ដល់កិត្តិយសគេហទំព័រភ្នំពេញបាយ ក្រោមរូបភាពបំបែក សាមគ្គីភាពរវាងសមាជិកនិងសមាជិក ដោយការចុះឈ្មោះជាលើកទី២ តាមរយៈភាគីទី៣ ឬក៏ផ្សព្វផ្សាយ ចែកចាយបន្តព័ត៌មានគ្មានប្រយោជន៍ ដែលប៉ះពាល់ដល់កិត្តិយសគេហទំព័រភ្នំពេញបាយ។
 
មាត្រា៩ ៖ ការអនុវត្ត, ការកែទម្រង់ និងបំពេញបន្ថែម
លក្ខខណ្ឌរបស់គេហទំព័រភ្នំពេញបាយមានប្រសិទ្ធភាពនៅថ្ងៃដែលបានចុះហត្ថលេខានេះតទៅ គួបផ្សំជាមួយ ច្បាប់ដែលបានកំណត់។ គណៈកម្មការគ្រប់គ្រងគេហទំព័រភ្នំពេញបាយមានសិទ្ធិកែទម្រង់ បំពេញបន្ថែមលើ លក្ខខណ្ឌទាំងនោះ តាមរយៈការប្រកាសនៅលើគេហទំព័រភ្នំពេញបាយឲ្យសមាជិកបានដឹង។ ការផ្លាស់ប្តូរកែទម្រង់មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា។ ការដែលសមាជិកបន្តប្រើប្រាស់សេវាកម្មក្រោយការ កែទម្រង់បន្ថែមដែលបានប្រកាសនិងអនុវត្ត មានន័យថា លោកអ្នកបានឯកភាពទៅនឹងការកែទម្រង់ ទាំងនោះ៕
 
អាសយដ្ឋានទំនាក់ទំនងជាមួយគេហទំព័រភ្នំពេញបាយ
ការិយាល័យ ៖ ផ្ទះលេខ១៨៧ឆ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លេខទូរស័ព្ទ៖ ០២៣ ៦៣៦៦ ១៥៤ Email: support@phnompenhbuy.com Website: www.PhnomPenhBuy.com
 
ទំនាក់ទំនង ៖ONLINE
.
my online status

ទំនាក់ទំនង ៖ 023 6366 154
ថ្ងៃច័ន្ទ-សុក្រ : ម៉ោង 8 ព្រឹក - 10 យប់
ថ្ងៃសៅរ៍ : ម៉ោង 8 ព្រឹក - 5 ល្ងាច
.
ជំនួយ
 
អំពីភ្នំពេញបាយ
 
 
អាសយដ្ឋាន
ផ្ទះលេខ ១៨៧ឆ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ
   ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ទំនាក់ទំនង ៖0977 666 154 / 0967 666 154
   អ៊ីម៉ែល ៖ support@phnompenhbuy.com
រក្សាសិទ្ធិគ្រប់យ៉ាង © ដោយភ្នំពេញបាយ ឆ្នាំ២០១២
រចនាគេហទំព័រដោយ​ ៖ iT.Deft Service