. |
អំពីយើងខ្ញុំ |
|
|
|
១-អាស្រ័យដោយកត្តាណាខ្លះដែលនាំឲ្យភ្នំពេញបាយមានទំនិញប្រកបដោយតម្លៃសមរម្យ? |
ភ្នំពេញបាយ ធ្វើសកម្មភាពលើមូលដ្ឋានទិញទំនិញក្នុងចំនួនច្រើន និងដោយផ្ទាល់ពីក្រុមហ៊ុនផ្គត់ផ្គង់ ដោយមិនឆ្លងកាត់ ឈ្មួញកណ្តាល។ លើសពីនេះទៅទៀត ភ្នំពេញបាយជាប្រព័ន្ធផ្សព្វផ្សាយ និងផ្សាយពាណិជ្ជកម្មឲ្យផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុនផ្គត់ផ្គង់។ ហេតុដូចេ្នះហើយ ទើបភ្នំពេញបាយអាចទទួលបានទំនិញ ក្នុងតម្លៃសមរម្យបំផុត សម្រាប់បម្រើដល់ អតិថិជន ។ |
|
|
២-តើទំនិញនិងសេវាកម្មដែលបញ្ចុះតម្លៃនៅភ្នំពេញបាយអាចធានាគុណភាពបានដែរឬទេ? |
ភ្នំពេញបាយ សហការតែជាមួយដៃគូដែលមានសក្តានុពល ហើយសន្យាបម្រើអតិថិជនបានយ៉ាងល្អបំផុត ។ រាល់ផលិតផល ឬ សេវាកម្ម ដែលបានបញ្ចុះតម្លៃនៅភ្នំពេញបាយ ត្រូវបានត្រួតពិនិត្យដោយក្រុមការងារវាយតម្លៃគុណភាព (Quality Assurance) និងស្រាវជ្រាវ ដើម្បីធានាអំពីគុណភាពទាំងនោះ។ ក្រុមត្រួតពិនិត្យគុណភាព នឹងធ្វើសកម្មភាពតាមច្បាប់ទម្លាប់ ដូចជា ៖ ប្រសិនបើភ្នំពេញបាយមិនមានជំនឿលើការណែនាំផលិតផល ឬសេវាកម្មដល់គ្រួសារ សាច់ញាតិ មិត្តភក្តិរបស់ យើងខ្ញុំទេ នោះភ្នំពេញបាយនឹងមិនណែនាំផលិតផល ឬសេវាកម្មទាំងនោះដល់លោកអ្នកដែរ។ |
|
|
៣-ភ្នំពេញបាយផ្តល់សេវាកម្មដល់លោកអ្នកនៅតំបន់ណាខ្លះ? |
បច្ចុប្បន្ន ភ្នំពេញបាយកំពុងបម្រើសេវាកម្មជូនលោកអ្នកនៅក្នុងទីក្រុងភ្នំពេញតែប៉ុណ្ណោះ។ ភ្នំពេញបាយ នឹងពង្រីកទីតាំង ទៅកាន់បណ្តាខេត្ត-ក្រុងជាច្រើនទៀត នៅពេលដ៏ខ្លីខាងមុខ។ |
|
|